នាថ្ងៃពុធ
៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
វេលាម៉ោង២
រសៀល,
ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល
ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ
អ.គ.ហ.,
អមជាមួយមន្ត្រីជំនាញ
និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាលើ សូចនាករគោលដៅ
៥.២.២ “ការសិក្សាសមិទ្ធិលទ្ធភាពលើការកត់ត្រាទិន្នន័យគម្រោងវិនិយោគដោយទទួលហិរញ្ញប្បទានខាងក្រៅក្នុងប្រព័ន្ធ
FMIS
ត្រូវបញ្ចប់”
នៃក្របខណ្ឌលទ្ធផលក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា
និងសហភាពអឺរ៉ុបដើម្បីគាំទ្រដល់ការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។